កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយទីតាំងឃាត់ខ្លួនបានស្ត្រី២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តព្រះសីហនុចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៌ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត បានឆ្មក់ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយទីតាំងដោយចាប់ឃាត់ខ្លួនជនសង្ស័យស្រីចំនួន២នាក់នៅចំណុចផ្សារពាណិជ្ជកម្មស្ថិតក្រុម១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួនក្រុមសមត្ថកិច្ចជំនាញបានបន្តទៅឆែកឆេរលំនៅដ្ឋានជនសង្ស័យនៅចំណុចបន្ទប់ជួល​លេខ​៤ក្រុម៩ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

លោក ឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួននេះមាន ទី១-ឈ្មោះ ស៊ុត ចន្ធូ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ  មុខរបរ លក់ដូរ មានទីលំនៅបន្ទប់ជួលលេខ៤ ក្រុម ៩ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ស៊ុត សុខា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរក្រឡុកស្រាបាបារាំង មានទីលំនៅបន្ទប់ជួលលេខ៤ ក្រុម ១៤ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោក ឧត្តមសេនីយ៌បានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន ម្សៅពណ៌សថ្លារចំនួន ៣កញ្ចប់ធំស្មើនិង៩ក្រាម, ម៉ូតូ ២គ្រឿង, ទូរស័ព្ទដៃចំនួន ៣គ្រឿង, ប្រាក់រៀល៣លានរៀល, ប្រាក់ដុល្លា ៧,៣០០ដុល្លារ,​ ខ្សែកផ្លាកទីន៣ខ្សែ, ខ្សែដៃផ្លាកទីន២ខ្សែ, ចិញ្ជៀន១វង់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះត្រូវបានបញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនខេត្តដើម្បីអនុវត្តតាមនិតិវិធី៕

FB_IMG_1461853842614

FB_IMG_1461853849803

ដោយ៖ ឆ្លាមសមុទ្រ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print