តំណាងអគ្គនាយកដ្ឋានរតនាគារជាតិបានទទួលជួប ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ មេសា ឆ្នាំ២០១៦ តំណាងអគ្គនាយកដ្ឋានរតនាគារជាតិបានទទួលជួប ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ជំនួបពិភាក្សានេះផ្តោតទៅលើ ការពង្រឹង ចង្កោមអនុកម្មវិធីទី១ របស់ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMP) ។

បេសកកម្មរបស់ ADB ពេលនេះមានគោលបំណងពិភាក្សា និង ឯកភាពជាមួយរដ្ឋាភិបាលកម្ពុជា លើកម្មវត្ថុ ទំហំការងារ ចំនួនទឹកប្រាក់សម្រាប់ចំណាយ ការគ្រប់គ្រងលំហូរជំនួយហិរញ្ញប្បទាននិងការអនុវត្ត វិធានការនិងគោលនយោបាយគន្លឹះកំណែទម្រង់នានា ការលើកកម្ពស់សមត្ថភាពក្រសួងស្ថាប័នមួយចំនួន និង អាជ្ញាធរសវកម្មជាតិដើម្បីលើកកម្ពស់គណនេយ្យភាពនិងការគ្រប់គ្រប់ចំណូលចំណាយក្នុងដំណាក់កាលទី៣ នៃកម្មវិធីនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

តាមរយៈបេសកម្មនេះ ADBក៏នឹងរៀបចំ ជាធាតុចូលសម្រាប់ចងក្រងជារបាយការណ៍និងអនុសាសន៍សម្រាប់ថ្នាក់ដឹកនាំ និងការចរចារពីកម្ចីនាពាក់កណ្តាលខែសីហាខាងមុខនេះផងដែរ៕​

image

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print