ការងារ​ត្រឹមត្រូវ​មិនធ្វើ​ បែរជានាំគ្នាដេីរចែកចាយគ្រឿង​ញៀន​ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​ទាំងពីរនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មុន​សញ្ញា​ចែកចាយ​គ្រឿង​ញៀន​ចំនួន​ពីរ​នាក់​ ត្រូវ​បានកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួនយកមកសាកសួរ​ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ចែក​ចាយ​គ្រឿង​ញៀន​​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

ជនសង្ស័យទាំង០២នាក់៖​ ទី១-ឈ្មោះ ង៉ែត សម្បត្តិ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំមុខរបរចាប់ក្តាម មានទីលំនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ (ដក​ហូ​តថ្នាំញៀនបានចំនួន០៣​កញ្ចប់​) ។​ និងទី២-ឈ្មោះ យ៉ា លី ភេទប្រុស អាយុ៣៧ ឆ្នាំមានមុខរបរ​ចាប់ក្តាម មានទីលំនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ (ដកហូតថ្នាំញៀនចំនួន០១កញ្ចប់) ។

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ងជំនាញ​អធិការ​ដ្ឋាន​នគរ​បា​លស្រុក​ព្រៃនប់ បានសហការជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបឹងតាព្រហ្ម បានធ្វើការចុះប​ង្រ្កាបគ្រឿងញៀន០១ករណី ដោយឃាត់​ខ្លួនជនសង្ស័យបា​ន​ចំនួន០២នាក់ នៅវេ​លាម៉ោង​១២និង៣០នាទីរសៀល​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចម៉ាអ៊ូរ ស្ថិតក្នុងភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន៖​ ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន០៤កញ្ចប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

បច្ចុប្បន្ន​កម្លាំងជំនាញ​កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print