បន្ទាប់ពីចាញ់ក្នុងការប្រកួតនៅ La Liga យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យក្រោមថ្វីជើងក្រុម Levante ក្លិប Granada បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីតែងតាំងគ្រូបង្វឹកដែលមានបទពិសោធន៍លោក Aitor Karanka ក្នុងការជួយក្លិបដើម្បីជៀសវាងការធ្លាក់ចេញពីលីកកំពូលអេស្ប៉ាញនៅរដូវកាលនេះ។
គ្រូបង្វឹកក្រុម Basque ដែលបានគ្រប់គ្រងក្លិប Middlesbrough, Birmingham និង Nottingham Forest នឹងធ្វើតេស្តលើកដំបូងរបស់គាត់ក្នុងការដឹកនាំក្រុម Granada នៅថ្ងៃពុធនៅពេលក្រុមនេះធ្វើដំណើរទៅប្រកួតជាមួយក្រុម Atletico Madrid នៅកីឡដ្ឋាន Wanda Metropolitano ។បន្ទាប់ពីការប្រកួតនោះដែលនឹងកើតឡើងបន្ទាប់ពីស្ទើរតែមិនមានពេលវេលាដើម្បីណែនាំខ្លួនគាត់ទៅកាន់ក្រុមរបស់គាត់ លោក Karankaនឹងមានការប្រកួតចំនួន៥ដើម្បីព្យាយាមជួយសង្គ្រោះក្រុម Granada ពីការធ្លាក់ទៅលេងនៅលីកទី២របស់អេស្ប៉ាញ ។ការមកដល់របស់លោក Karanka បញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Ruben Torrecilla ដែលមិនអាចជួយក្រុមឲ្យប្រសើរឡើងវិញ ហើយចាកចេញបន្ទាប់ពីដឹកនាំ៥ប្រកួតដែលគាត់បានឈ្នះ១ ស្មើ១ និងចាញ់៣។
បច្ចុប្បន្នក្រុម Granada ឈរនៅលេខរៀងទី១៧ដែលស្ថិតនៅពីលើតំបន់កាត់ចោល ប៉ុន្តែស្ថិតនៅលើពិន្ទុក្រុម Mallorca និងក្រោមក្រុម Cadiz។ ចំណែកក្រុម Levante និង Alaves នៅលេខ១៩ និងទី២០ ចាញ់ក្រុម Granada តែ៤ពិន្ទុប៉ុណ្ណោះ ៕ (រូបភាព ៖ MARCA)