ភ្នំពេញ : នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានវិស្វកម្ម លោកស្រី ឧត្តមសេនីយ៍ត្រី គង់ សុខភណ្ឌ័ នាយការិយាល័យសុខាភិបាល និងជាប្រធានក្រុមការងារយេនឌ័រ បញ្ជាការដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងសមាជិកក្រុមការងារ បានប្រគល់ថវិកានារីលំហែមាតុភាពរបស់រាជរដ្ឋាភិបាល ចំនួន ៨០០,០០០៛(ប្រាំបីរយពាន់រៀល) ជូនដល់ ពលបាលទោ សូរ សុជាតា បុគ្គលិកបំរើការ សាលាវិស្វកម្មតេជោ(ផ្អាវ) ដែលសម្រាលបានកូនស្រី (០១នាក់)។
ក្នុងឱកាសនេះដែរ លោកស្រី ប្រធានយេនឌ័រ បានមានប្រសាសន៍ថា៖ ថវិកាដែលប្រគល់ជូននេះគឺបានមកពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានវិស្វកម្មគ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ដល់យោធិននារី នៅក្នុងបញ្ជាការដ្ឋានវិស្វកម្ម ក៏ដូចជាយោធិនារីទាំងអស់នៃកងយោធពលខេមរភូមិន្ទ។
ក្នុងនោះដែរយោធិននារីមាតុភាព ពលបាលទោ សូរ សុជាតា បានមានមតិថ្លែងអំណរគុណ និងជូនពរដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានវិស្វកម្មគ្រប់លំដាប់ថ្នាក់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕