ខេត្តឧត្តរមានជ័យៈ យ៉ាងតិចមានភ្លៀង និងខ្យល់ កន្រ្តាក់បោកបក់មានចំនួនពីរលើកនៅខេត្តឧត្តរមានជ័យ បណ្តាលអោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤៣ខ្នងត្រូវបានខូចខាត ដួលរំលំ។ នេះបើតាមការបញ្ជាក់អោយដឹងពីអាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានអោយដឹងថាៈ ក្នុងចំណោមផ្ទះទាំង៤៣ខ្នងខូចខាតគឺមានចំនួន២២ខ្នងដួលរំលំខូចខាតទាំងស្រុង របើកដំបូលអស់២១ខ្នងខូចត្រាក់ទ័រមួយគ្រឿង រថយន្តមួយគ្រឿង ម៉ូតូ៤គ្រឿង គោយន្តមួយគ្រឿង ម៉ាសីុនកាប់ដំឡូងមួយគ្រឿង និងមនុស្ស៤នាក់រងរបួសគឺក្នុងស្រុកអន្លង់វែង មានចំនួន២ឃុំ។
សមត្ថកិច្ចនិងអាជ្ញាធរកំពុងចុះជួយអន្តរាគមន៍ចាត់ចែងអំណោយកាកបាទក្រហមកម្ពុជា៕
ដោយ សីលា
...
.