ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ គណះប្រតិភូកងរាជអាវុអហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការចូលរួមពីសណាក់ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង ជាច្រើនរូបទៀត បាននឹងកំពុងអញ្ជើញចូលរួមក្នុងពិធីកិច្ចបច្ឆាមរណៈ គោរពវិញ្ញាណខ័ន្ត សពលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាប ជនឧក្រិដ្ឋគ្រឿងញៀន។
បន្ទាប់មក នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាលរំលែកទុក្ខគ្រួសារសពនិងផ្តល់ថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ជូនដល់គ្រួសារសពផងដែរ។
នាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ សូមចូលរួម មរណ:ទុក្ខដ៏ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ជាមួយគ្រួសារសពលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ស្នាដៃដែល ប្រកបដោយមោទនភាព វិរ:ភាព ឧត្តមគតិ ដែលលោកបានបំពេញភារ:កិច្ចប្រើជាតិ សាសនា ព្រះមហាក្សត្រ អស់មួយជីវិត រហូតដល់តំណាក់កាលចុងក្រោយ យើងខ្ងុំទាំងអស់ជានាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ និងចងចាំអស់មួយជីវិត។
សូមវត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយដឹកនាំបញ្ជូនដួងវិញ្ញាណខ័ន្តរបស់លោក ទៀន ករុណា ដល់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ៖ សុខ ខេមរា