កម្មកររោងចក្រ​ ៣នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ខណៈ​រកឃើញថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ស្រុកព្រៃនប់​ ឃាត់ខ្លួនកម្មកររោងចក្រចំនួន​ ៣នាក់​ជាបន្ដបន្ទាប់​ ខណៈ​ដែលសមត្ថកិច្ចជំនាញបាន​ធ្វើ​ការ​ស្រាវជ្រាវ​ដឹង​ថាពួកគេនាំគ្នា​ធ្វើ​សកម្មភាព​លួច​ចែកចាយ​គ្រឿង​ញៀន។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅវេលាម៉ោង​១២ថ្ងៃត្រង់​ថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងមុខរោងចក្រគ្រឿងសង្ហារឹមស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំ​ង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

របាយការណ៍​ដដែល​ បន្តថា​ ជនសង្ស័យទាំង០២នាក់រួមមាន​៖
១-ឈ្មោះ កុល យ៉ាងហ្គ្រោ ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។ (ថ្នាំញៀនចំនួន០៥កញ្ចប់​)
២-ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ​កម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​ (ថ្នាំញៀនចំនួន០១កញ្ចប់​) ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០២​គ្រឿង ។

លុះនៅថ្ងៃដដែលជនសង្ស័យឈ្មោះ រិន ភារម្រ បានសហការជាមួយ​កម្លាំងយើងបានឈានទៅធ្វើការឃាត់ខ្លួនបក្សពួកម្នាក់ទៀតនៅចំណុចក្នុងរោងចក្រពូក ឈ្មោះ សុះ សារី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ​កម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។​

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print