ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនកម្មកររោងចក្រចំនួន ៣នាក់ជាបន្ដបន្ទាប់ ខណៈដែលសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវដឹងថាពួកគេនាំគ្នាធ្វើសកម្មភាពលួចចែកចាយគ្រឿងញៀន។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងមុខរោងចក្រគ្រឿងសង្ហារឹមស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
របាយការណ៍ដដែល បន្តថា ជនសង្ស័យទាំង០២នាក់រួមមាន៖
១-ឈ្មោះ កុល យ៉ាងហ្គ្រោ ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ (ថ្នាំញៀនចំនួន០៥កញ្ចប់)
២-ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ (ថ្នាំញៀនចំនួន០១កញ្ចប់) ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០២គ្រឿង ។
លុះនៅថ្ងៃដដែលជនសង្ស័យឈ្មោះ រិន ភារម្រ បានសហការជាមួយកម្លាំងយើងបានឈានទៅធ្វើការឃាត់ខ្លួនបក្សពួកម្នាក់ទៀតនៅចំណុចក្នុងរោងចក្រពូក ឈ្មោះ សុះ សារី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖អារុណរះ