វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្លាប់៣៣នាក់

ចែករំលែក៖

មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងពិធីបួងសួងកាលពីថ្ងៃទី ២២ខែមេសា ក្នុងព្រះវិហារអ៊ិស្លាម នៅទីក្រុង Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៣៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។

តាមសារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ក្រៅពីអ្នកស្លាប់៣៣នាក់ នៅមានអ្នករងរបួស៤៣នាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Zabihullah Mujahid បានបញ្ជាក់ថា «ជនដៃដល់វាយប្រហារនោះគឺជាក្រុមជ្រុលនិយម ហើយនៅពេលនេះក្រុមជំនាញកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ដើម្បីដាក់ទោស»។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ។ នេះជាករណីវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចដឹកនាំអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលខែសីហាឆ្នាំ២០២១ ។
កន្លងមកក្រុមភេរវកម្មរដ្ឋអ៊ិស្លាមនៅអាហ្វហ្គានីស្ថាន (ISIS-K) បានទទួលខុសត្រូវពីការវាយប្រហារនៅក្នុងព្រះវិហារអ៊ិស្លាមនិកាយស៊ី
អុីតនៅក្នុងទីក្រុង Mazar-i-Sharif កាលពីថ្ងៃទី២១ខែមេសាបណ្តាលឱ្យមានមនុស្ស១២នាក់ស្លាប់និង ៥៨នាក់រងរបួសធ្ងន់៕ ដោយធីរីណា

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print