ខេត្តកំពង់ឆ្នាំង ៖ ពេញមួយថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយកម្លាំងចម្រុះស្រុក បានចុះបង្ក្រាបបទល្មើសនេសាទតាមដងទន្លេចាប់ពីក្បាលកោះឫស្សីដង្កួច ដល់ភូមិទន្លេក្រៅឃុំជលសា ខណៈដែលជនខិលខូចបាននាំគ្នាលួចដាក់ឧបករណ៍នេសាទខុសច្បាប់នៅរដូវហាមឃាត់។
មន្ត្រីនគរបាលស្រុកជលគិរីបានឲ្យដឹងថា ក្នុងការបង្ក្រាបនេះជា
លទ្ធលទ្បានរុះរើរបាំងស្បៃមុង ៦កន្លែង ប្រវែង២៥០ម៉ែត្រ លូស្បៃមុង ៦គ្រឿង បង្គោល៨០ដើម, -រុះរើសម្រះចំនួន ៦កន្លែងទំហំ៣៥០ម៉ែត្របង្គោល ១២០ដើម មែកសម្រាស់ ១៨០០មែក ។
តាមការឲ្យដឹងពីលោកអធិការនគរបាលស្រុកជលគិរីបានឲ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចនៅតែបន្តធ្វើសកម្មភាពលួចដាក់ឧបករណ៍នេសាទត្រីខុសច្បាប់ក្នុងរដូវហាមឃាត់ បើទោះបីជាអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានផ្សព្វផ្សាយនិងបង្ក្រាបជាញឹកញាប់មិនឲ្យមានការនេសាទខុសច្បាប់ក៏ដោយ។
លោកថា សកម្មភាពល្មើសច្បាប់ទាំងនេះ សមត្ថកិច្ចរបស់លោកមិនសម្ងំស្ងៀមទេ គឺត្រូវតែចេញបង្ក្រាបដូចភ្លៀងរលឹមដើម្បីរក្សាមច្ឆជាតិឲ្យបានគង់វង្ស ៕
ដោយ÷ ប្រាថ្នា