កម្លាំងចម្រុះនគរបាលស្រុកជលគិរីចេញបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយបំផ្លាញឧបករណ៍នេសាទអស់ជាច្រើន

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖​ ពេញមួយថ្ងៃ​សុក្រ​ ៦​រោច​ ខែចេត្រ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២២​ កម្លាំង​អធិការ​ដ្ឋាននគរបាល​ស្រុក​ជល​គិរី​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​ បានចុះ​បង្ក្រាប​បទល្មើសនេសាទតាម​ដង​ទន្លេ​ចាប់ពី​ក្បាលកោះ​ឫស្សី​ដ​ង្កួ​ច​ ដល់​ភូមិ​ទន្លេ​ក្រៅ​ឃុំ​ជលសា​ ខណៈដែលជនខិលខូចបាននាំគ្នាលួចដាក់ឧបករណ៍នេសាទខុសច្បាប់នៅរដូវហាមឃាត់។​
មន្ត្រីនគរបាលស្រុកជលគិរីបានឲ្យដឹងថា ក្នុងការបង្ក្រាបនេះជា
​លទ្ធ​លទ្បានរុះរើ​របាំង​ស្បៃ​មុង​ ៦​កន្លែង​ ប្រវែង​២៥០​ម៉ែត្រ​ លូ​ស្បៃ​មុង​ ៦​គ្រឿង​ បង្គោល​៨០​ដើម​,​ -​រុះ​រើស​ម្រះ​ចំនួន​ ៦​កន្លែង​ទំហំ​៣៥០​ម៉ែត្រ​បង្គោល​ ១២០​ដើម​ មែក​សម្រាស់​ ១៨០០​មែក​ ។
តាមការឲ្យដឹងពីលោកអធិការនគរបាលស្រុកជលគិរីបានឲ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចនៅតែបន្តធ្វើសកម្មភាពលួចដាក់ឧបករណ៍នេសាទត្រីខុសច្បាប់ក្នុងរដូវហាមឃាត់ បើទោះបីជាអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានផ្សព្វផ្សាយនិងបង្ក្រាបជាញឹកញាប់មិនឲ្យមានការនេសាទខុសច្បាប់ក៏ដោយ។
លោកថា សកម្មភាពល្មើសច្បាប់ទាំងនេះ សមត្ថកិច្ចរបស់លោកមិនសម្ងំស្ងៀមទេ គឺត្រូវតែចេញបង្ក្រាបដូចភ្លៀងរលឹមដើម្បីរក្សាមច្ឆជាតិឲ្យបានគង់វង្ស ៕

...

ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print