គ្រូបង្រៀនម្នាក់ទើបទិញរថយន្តថ្មីបើកសាក ស៊យធំប្រលះហ៊ីយ៉ាន់ដាយ១តោនកន្លះពេញទំហឹងនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រូបង្រៀនម្នាក់បើករថយន្តបាឡែនក្នុងល្បឿនលឿនខណៈដល់ផ្លូវបំបែកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកនិងរថយន្តហ៊ីយ៉ាន់ដាយ១តោនកន្លះដែលបើកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ កាលពីវេលាម៉ោង៥ និង៣០នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ទល់មុខអតីតមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក្នុងភូមិមេភ្លើង សង្កាត់-ក្រុង-ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AI-៤៥២២ បើកបរដោយឈ្មោះកែវ ពៅ អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន មានទៅលំនៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ បានធ្វើដំណើរពីទិសខាងលិចក្នុងល្បឿនលឿនហើយដល់ផ្លូវបំបែកជា៣ក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១តោនកន្លះ ពណ៌ខៀវ អត់ស្លាកលេខ បើកបរដោយឈ្មោះនួន ផាន្នី អាយុ៦៣ឆ្នាំមានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទាតទៅមុខប្រមាណ៥ម៉ែត្របង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរចោមរោមខណៈម្ចាស់រថយន្តទាំង២មិនរងគ្រោះថ្នាក់អ្វីនោះទេ។

ក្រោយកើតហេតុអ្វីដែលមានការហួសចិត្តនោះគឺគ្រូបង្រៀនបាមទាមទារសំណងថ្លៃខូចខាតរថយន្តពីម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ១តោនកន្លះប្រមាណជាកន្លះម៉ោងក្រោយពីដឹងខ្លួនឯងខុសណាមួយខ្លាចរំខានដល់សមត្ថកិច្ចនគរបាលចរាចរណ៌ធ្វើការវាស់វែងទើបលែងទាមទារសំណងក៏បើករថយន្តបាឡែនទាំងមួរម៉ៅភ្លាមៗផងដែរ៕

20160428205004

20160428204952

20160428204954

20160428205000

20160428205417 (1)

20160428205417

ដោយ៖ យឹម សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print