ក្រុមហ៊ុន ហាន់សុីញ ស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនរកឃើញមិនមានគុណភាពត្រឹមត្រូវតាមបច្ចេកទេសនោះទេ

ចែករំលែក៖

ខេត្តកណ្តាល: ក្រុមហ៊ុន ហាន់សុីញ គេពិតជាបានដឹងរួចមកហើយថា , ការស្ថាបនាផ្លូវជាតិកន្លងមក គ្មានគុណភាព និងតាមស្តង់ដារបច្ចេកត្រឹមត្រូវនៅឡើយ។ ក្រុមហ៊ុននេះ ក៏ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកក្នុងបញ្ជីខ្មៅ។ ក្រោយមកមិនអនុញ្ញាតឲ្យចូលរួមដេញថ្លៃជាអន្តរជាតិចំពោះគម្រោងស្ថាបនាផ្លូវជាតិនៅប្រទេសកម្ពុជា។ ឥឡូវសូម្បីតែលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ ក្រុមអ្នកសារពត៌មានថា, ក្រុមហ៊ុន ការស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនរកឃើញមិនមានគុណភាពត្រឹមត្រូវតាមបច្ចេកទេសនោះទេ ។ 

លោកទេសរដ្ឋមន្ដ្រីថ្លែងបែបនេះថា, ការស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនរកឃើញមិនមានគុណភាពត្រឹមត្រូវតាមបច្ចេកទេសនោះទេ ហើយការស្ថាបនាក៏មានភាពយឺតយ៉ាវ។ ខណៈលោកទេសរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសត្រួតពិនិត្យគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  បានសង្កត់ធ្ងន់ថា ការស្ថាបនាផ្លូវនេះ គឺក្រសួងមិនអាចទទួលយកបាននោះទេ ព្រោះត្រួតពិនិត្យឃើញថា គ្មានគុណភាព។ លោក ទេសរដ្ឋមន្ត្រី ក៏សូមអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវនេះផងដែរ។ ចំពោះក្រុមហ៊ុន ហាន់សុីញ ដែលជាក្រុមហ៊ុនសាងសង់ ក្រសួងនឹងពិនិត្យនីតិវិធី។

សូមរំលឹកផងដែរថា, ក្រុមហ៊ុនហាន់សុីញ ស្ថាបនាផ្លូវជាតិលេខ ៥ ពីខេត្តកំពង់ឆ្នាំងទៅកាន់ចំណុច ធ្លារម្អមខេត្តពោធិ៍សាត់ ការស្ថាបនារអាក់រអួល យឺតយ៉ាវ សង្ស័យថាគ្មានគុណភាព នឹងមិនអនុលោមទៅតាមបច្ចេកទេស ប៉ុន្តែខាងក្រុមការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់បញ្ជាក់អំពីគុណភាពនិងស្តង់ដាបច្ចេកទេសនៅឡើយទេ។ 

មន្ត្រី ក៏ដូចប្រជាពលរដ្ឋ បានលើកឡើងថា, បើក្រុមហ៊ុនហាន់ស៊ីញ គ្មានសមត្ថភាពក្នុងការស្ថាបនាផ្លូវជាតិលេខ ៥ ! ហេតុអ្វីក៏បានដេញថ្លៃ ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២បានជោគជ័យ ។ ចុងក្រោយទើបលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះ, ស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនរកឃើញមិនមានគុណភាពត្រឹមត្រូវតាមបច្ចេកទេសនោះទេ។ 

ហើយលោកទេសរដ្ឋមន្ត្រី ក៏បន្តការងារតាមនីតិវិធីដើម្បីពិនិត្យក្រុមហ៊ុនខាងលើនេះ។

ប្រជាពលរដ្ឋសង្ឃឹមថា, ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងអាចបញ្ឈប់ឲ្យក្រុមហ៊ុននេះស្ថាបនាតទៅទៀត គួរទុកលទ្ធភាពឲ្យក្រុមហ៊ុនដែលមានសមត្ថភាពនិងគ្រឿងចក្រគ្រប់គ្រាន់ ស្ថាបនា ដើម្បីប្រយោជន៍គុណភាព អនុវត្តតាមស្តង់ដារបច្ចេកទេស និងមានភាពជឿនលឿន ដើម្បីផ្ដល់ជាសមិទ្ធផលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print