ប្រធានាធិបតីអ៊ុយក្រែនចង់ជួបពិភាក្សាជាមួយប្រធានាធិបតីពូ ទីនដើម្បីបញ្ចប់សង្គ្រាម

ចែករំលែក៖

សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកិច្ចចរចាសន្តិភាពនៅពេលអនាគតជាមួយរុស្ស៉ី នៅក្នុងប្រទេសតួកគី អាចនឹងធ្វើទៅរួច គឺអាស្រ័យលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទីក្រុងកៀវពិតជាចង់បានកិច្ចចរចាដ៏សំខាន់ដើម្បីបញ្ចប់សង្រ្គាម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចេញពីស្ថានីយរថភ្លើងក្រោមដី ស្ថិតនៅចំកណ្ដាលទីក្រុងកៀវនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមសង្រ្គាមនេះគឺជាអ្នកត្រូវបញ្ចប់វាទៅវិញ…ហើយតាំងតែដើមដំបូង, ខ្ញុំបានទទូចឱ្យមានកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៉ី។ ខ្ញុំមិនចង់ជួបគាត់ (លោក ពូទីន) ទេ ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែជួបជាមួយគាត់ ព្រោះវាជាមធ្យោបាយបញ្ចប់ជម្លោះដោយការទូត»។ លោកបន្ថែមថាលោកមិនខ្លាចក្នុងការជួបជាមួយលោកពូទីននោះទេ ប្រសិនបើវានឹងនាំទៅរកសន្តិភាពរវាងរុស្ស៉ី នឹងអ៊ុយក្រែន។
ខណៈទទូចចង់ជួបចរចាជាមួយលោក ពូទីន, លោក ហ្សេលេនស្គីក៏បានព្រមានដែរថា អ៊ុយក្រែននឹងអាចលុបចោលកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ប្រសិនបើកងទ័ពរបស់ខ្លួនក្នុងទីក្រុងម៉ារីយូប៉ូល ត្រូវបានសម្លាប់៕ ដោយធីរីណា

...


រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print