គណៈកម្មការសុខាភិបាលចិន បានប្រកាសថា ទីក្រុងសៀងហៃ មានករណីស្លាប់ដោយកូវីដ-១៩ ដល់ទៅ៣៩នាក់នៅថ្ងៃទី ២៣ខែមេសា គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីទីក្រុងនេះអនុវត្តវិធានការរិតត្បិតទប់ស្កាត់កូវីដ- ១៩ ។
ជាមួយគ្នានេះដែរ ទីក្រុងសៀងហៃ មានករណីឆ្លងកូវីដ-១៩ បន្ថែម១.៤០១នាក់ថ្មី។ ចំណែកនៅក្នុងប្រទេសចិនទាំងមូលមានករណីឆ្លងកូវីដ-១៩ កើនឡើង១.៥៦៦នាក់។ ក្រៅពីនេះ មានករណីឆ្លងរហូតដល់ជីត២ម៉ឺននាក់ដែលមិនមានអាការៈនោះឡើយ។
ក្រៅពីទីក្រុងសៀងហៃនៅមានទីក្រុងផ្សេងទៀតក្នុងប្រទេសចិនក៏បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ផងដែរ ក្នុងនោះមានទីក្រុងប៉េកកាំងជាដើម ។ នៅក្នុងទីក្រុងប៉េកាំង អនុប្រធានមជ្ឈមណ្ឌលបង្ការជំងឺឆ្លង លោក Pang Xinghuo បានប្រកាសថា ករណីឆ្លងកូវីដ-១៩ កើនឡើងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ការសិក្សា …៕ ដោយធីរណា
រូបថត : THX/TTXVN
...
រូបថត : AFP/TTXVN