ខេត្តតាកែវ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវមួយរូប កំពុងរងបណ្ដឹងពីបទប្រើកាំភ្លើងខ្លីគម្រាមថានឹងសម្លាប់។ នេះបេីយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋការស៊ីណូភ្នំដិន ភូមិផ្សារឃុំភ្នំដិន ស្រុកគីរីវង់ បានឱ្យដឹងនៅថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២។
បើយោងតាមរបាយការពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងដែរថា ករណីនេះដែរ បានកេីតឡេីងកាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចការស៊ីណូភ្នំដិន ភូមិផ្សារឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។ ដោយជនសង្ស័យម្នាក់ឈ្មោះទុន ឧត្តម(ហៅ ហេង)អាយុ៥០ឆ្នាំមានតួនាទីជានាយរងការិយាល័យព្រម្មទណ្ឌ័កម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវ បានដកកាំភ្លើងខ្លីធ្វើសកម្មភាពគម្រាមសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ធា គីរីភេទប្រុសអាយុ៤២ឆ្នាំជាសន្តិសុខកាស៊ីណូភ្នំដិនមូលហេតុគឺដណ្ដើមនារីលក់កាហ្វេនៅជាប់កាស៊ីណូ។
ពាក់ពន្ធ័ករណីខាងលើនេះដែរ លោក ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងថា ពិតជាមានករណីនិងកើតឡើងពិតមែន តែលោកកំពុងឱ្យខាងអធិការស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនមក។ ចំណែករឿងឃាត់ខ្លូនជនសង្ស័យលោកមិនទាន់បានដឹងនៅឡើយទេទុកអោយអធិការស្រុកចាត់ការទៅតាមផ្លូវច្បាប់។
បើតាមប្រភពច្បាស់ការណ៍មួយ ក៏បានឱ្យដឹងដែរថា ជនសង្ស័យឈ្មោះទុន ឧត្តម(ហៅ ហេង)មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវ មិនដែលចូលធ្វើការទេហើយធ្លាប់មានប្រវត្តិសម្លាប់មនុស្សនិងមានរឿងអាស្រូវបាញ់បោះជាញឹកញាប់។ ឆ្លងកាត់ស្នងការខេត្តតាកែវបីជំនាន់មកហើយ តែចាំមើលលើកនេះវាសនារបស់លោកនាយរងការិយាល័យរូបនេះនិងមានវាសនាបែបណាចំពោះផ្លូវច្បាប់។
ដោយឡែកជុំវិញករណីនេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅរសៀលថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២នេះ មិនអាចទាក់ទងពីលោក ទុន ឧត្តម ដើម្បីសុំការបំភ្លឺបានទេ៕ហេង សុរិយា