នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់​ ដកកាំខ្លីគម្រាមថានឹងសម្លាប់បុរសម្នាក់​ ព្រោះតែរឿងដណ្ដើមស្រី

ចែករំលែក៖

ខេត្តតាកែវ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវមួយរូប​ កំពុងរងបណ្ដឹងពីបទប្រើកាំភ្លើងខ្លីគម្រាមថានឹងសម្លាប់។​ នេះបេី​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ការស៊ីណូភ្នំដិន​ ភូមិផ្សារឃុំភ្នំដិន​ ស្រុកគីរីវង់​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២។

បើយោងតាមរបាយការពីសមត្ថកិច្ចមូលដ្ឋាន​ បានឱ្យដឹងដែរថា​ ករណី​នេះដែរ​ បានកេីតឡេីង​កាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២២ម្សិលមិញនេះ​​ នៅចំណុចការស៊ីណូភ្នំដិន​ ភូមិផ្សារឃុំភ្នំដិន​ ស្រុកគីរីវង់​ ខេត្តតាកែវ​។ ដោយ​ជនសង្ស័យម្នាក់ឈ្មោះទុន ឧត្តម(ហៅ ហេង)អាយុ៥០ឆ្នាំមានតួនាទីជានាយរងការិយាល័យព្រម្មទណ្ឌ័កម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវ​ បានដកកាំភ្លើងខ្លីធ្វើសកម្មភាពគម្រាមសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ធា គីរីភេទប្រុសអាយុ៤២ឆ្នាំជាសន្តិសុខកាស៊ីណូភ្នំដិនមូលហេតុគឺដណ្ដើមនារីលក់កាហ្វេនៅជាប់កាស៊ីណូ។

ពាក់ពន្ធ័ករណីខាងលើនេះដែរ​ លោក​ ហ៊ិន សុខេង​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​ នៃស្នងការនគរបាលខេត្តតាកែវ​ បានឱ្យដឹងថា ពិតជាមានករណីនិងកើតឡើងពិតមែន តែលោកកំពុងឱ្យខាងអធិការស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនមក។ ចំណែករឿងឃាត់ខ្លូនជនសង្ស័យលោកមិនទាន់បានដឹងនៅឡើយទេទុកអោយអធិការស្រុកចាត់ការទៅតាមផ្លូវច្បាប់។

បើតាមប្រភពច្បាស់ការណ៍មួយ​ ក៏បានឱ្យដឹងដែរថា ជនសង្ស័យឈ្មោះទុន ឧត្តម(ហៅ ហេង)មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តតាកែវ​ មិនដែលចូលធ្វើការទេហើយធ្លាប់មានប្រវត្តិសម្លាប់មនុស្សនិងមានរឿងអាស្រូវបាញ់បោះជាញឹកញាប់។ ឆ្លងកាត់ស្នងការខេត្តតាកែវបីជំនាន់មកហើយ​ តែចាំមើលលើកនេះវាសនារបស់លោកនាយរងការិយាល័យរូបនេះនិងមានវាសនាបែបណាចំពោះផ្លូវច្បាប់។

ដោយឡែក​ជុំវិញករណីនេះដែរ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២នេះ​ មិនអាចទាក់ទងពីលោក ទុន ឧត្តម ដើម្បីសុំការបំភ្លឺបានទេ​៕ហេង​ សុរិយា​

...

IMG_0648

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print