រថយន្តធុនធំដឹកផ្លែឈើពន្លះរបាំងថ្នពុះចែកទ្រូវផ្លូវបាក់២កង់ ឯរថយន្តក្រឡាប់ចាក់ផ្លែឈើផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងដឹកផ្លែឈើពេញបោះពួយយ៉ាងលឿនបានគេចពីរថយន្តស្ទូចមួយគ្រឿងកំពុងតែឆ្លងផ្លូវបណ្ដាលជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មខ្ទាតចេញពីគ្នារថយន្តក្រឡាប់ផ្ងាជើងម្ខាងច្រង៉ាងចាក់ផ្លែឈើពេញផ្លូវពេញសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែ មេសា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ចំណុចច្រកចូលប៉ុស្តិ៍ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីតៃកុងរថយន្តបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុបានឲ្យដឹងថារថយន្តរបស់គាត់ម៉ាកKIA ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D 7570 ដឹកផ្លែឈើពេញចាក់ពីវៀតណាមគោលដៅយកមកឲ្យមូយនៅផ្សារនាគមាសដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងបើកឆ្លងផ្លូវពីកើតទៅលិចបណ្ដាលឲ្យគាត់បួងចង្កូតគេចមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្កូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់២កង់រថយន្តក្រឡាប់ផ្ងាជើងចាក់ផ្លែឈើចោលពេញផ្លូវបណ្ដាលខូចខាតផ្លែឈើមួយចំនួននិងរថយន្តយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការាជធានីភ្នំពេញបានចុះមកចំណុចកើតហេតុបានឲ្យម្ចាស់រថយន្តរថយន្តនិងរុឺម៉កសាងផ្លែឈើយកចេញពីកន្លែងកើតហេតុយកទៅឲ្យមូយបន្ត ។ ដោយឡែករថយន្តត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print