លោក ហ៊ុន​ ម៉ានិត​ អញ្ជើញជាអធិបតីសម្ពោធមណ្ឌលសុខភាពឃុំស្ពឺ សាលប្រជុំក្រុមប្រឹក្សាឃុំ និងទីស្នាក់ការគណបក្សឃុំស្ពឺ

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃទី 25 ខែមេសាឆ្នាំ 2022 នេះលោកហ៊ុនម៉ានិតបានអញ្ជើញជាអធិបតីសម្ពោធមណ្ឌលសុខភាពឃុំស្ពឺនិងទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំស្ពឺ។ នៅក្នុងឱកាសនោះក្រៅពីស្វាគមន៍សមាជិកសមាជិកាក្នុងពិធីលោក ហ៊ុន​ ម៉ានិត​ មានប្រសាសន៍ថា អាគារមណ្ឌលសុខភាពថ្មីមួយនេះ នឹងដេីរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំអ្នកជំងឺ និងសុខមាលភាពរបស់ប្រជាជននៅមូលដ្ឋានឲ្យកាន់តែប្រសេីរ។

ចំពោះសមិទ្ធផលនៃទីស្នាក់ការគណបក្សលោកហ៊ុនម៉ានិតបានមានប្រសាសន៍ថា ដោយឡែកចំពោះទីស្នាក់ការគណបក្ស និងសាលប្រជុំក្រុមប្រឹក្សាឃុំ នឹងជួយសម្រួល ការងាររបស់មន្ត្រីឃុំ និងមន្ត្រីគណបក្ស ដេីម្បីចូលរួមបម្រេីផលប្រយោជន៍ប្រជាពលរដ្ឋ។

លោកហ៊ុនម៉ានិតក៏បានមានប្រសាសន៍ផងដែរអំពីបញ្ហាជំងឺកូវីដ19 ។ លោកមានប្រសាសន៍ថា ទោះបីបញ្ហាការរីករាលដាលជំងឺកូវីដ19 មិនទាន់បញ្ចប់ ប៉ុន្តែរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ នេះបង្ហាញពីការរៀបចំ ការគ្រប់គ្រង និងការទប់ស្កាត់ជំងឺកូវីដ19 យ៉ាងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាល បានថ្លឹងថ្លែងយ៉ាងច្បាស់លាស់ពីផលប៉ះពាល់សេដ្ឋកិច្ច និងសុខភាពសាធារណៈ ដោយបានដាក់ចេញនយោបាយចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស។

លោកហ៊ុនម៉ានិតបានបន្តថា កន្លងមកមានក្រុមទណ្ឌិត បានអំពាវនាវឲ្យប្រជាជនកុំចាក់វ៉ាក់សាំងចិន ដោយចោទថាប្រទេសចិនយកកម្ពុជាធ្វើពិសោធន៍វ៉ាក់សាំង ហេីយវ៉ាក់សាំងនោះនឹងប៉ះពាល់ដល់ជីវិតបងប្អូនប្រជាជន។ នេះជាផែនការដ៏ខ្មៅងងឹតរបស់ក្រុមទណ្ឌិតទាំងនោះ ដេីម្បីកុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំង បង្កេីតភាពស៊ាំក្នុងសហគមន៍ រួចចោទប្រកាន់រាជរដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវីដ នៅពេលណាមានការឆ្លង និងស្លាប់ច្រេីន។ ឬសគល់នៃគណបក្សប្រជាជនកម្ពុជា គឺសន្តិភាព ដូចនេះបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យេីងនឹងបន្តដំណើរជាមួយគ្នា ដេីម្បីការពារសន្តិភាពមួយនេះឲ្យខានតែបាន ប្រជាជនរស់នៅប្រកបដោយសុខដុមនីយកម្ម។

សូមអរគុណដល់បងប្អូនពូមីង លោកយាយលោកតា ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណប្រជាជនកម្ពុជា។
“ស្រលាញ់សន្តិភាព បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា”៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print