ភ្នំពេញ៖ បេីតាមប្រភពព័ត៍មានពីមន្ត្រីជលផលខេត្តក្រចេះ បានឱ្យដឹងថា កូនផ្សោតញីមួយក្បាល ត្រូវបានគេប្រទះឃើញងាប់តាមទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចស្រះត្រពាំងខាងលើអន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ មន្ត្រីជលផល បានបន្ថែមថា កូនផ្សោតញីទើបនឹងកើតចន្លោះពី៧ថ្ងៃទៅ១០ថ្ងៃប៉ុណ្ណោះ ហេីយវាមានទំងន់១៣គីឡូក្រាម។
មន្ត្រីជលផលខេត្តក្រចេះរូបនេះ បានបន្តទៀតថា ចំពោះការស្លាប់កូនផ្សោតញីនេះ បើយោងតាមការពិនិត្យជាក់ស្ដែងគឺពុំមានមានស្លាក់ស្នាមជាប់មងឬរងរបួសអ្វីដែលគួរឱ្យកត់សម្គាល់នោះឡើយ ។
បេីយោងតាមបច្ចេកទេសរបស់អង្កការWWF បានបញ្ជាក់ថា៖ កូនផ្សោតមួយក្បាលនេះទំនងជាងាប់បណ្ដាលមកពីចរឹតបំពានរបស់ផ្សោតឈ្មោលព្រោះថា ជារើយៗយោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗសត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្តរាគមន៍ពីឆ្មាំទេ កូនផ្សោតទាំងនោះនឹងមានគ្រោះថ្នាក់ជាពុំខាន។
បច្ចុប្បន្នអង្គការ WWF បានយកកូនផ្សោតទៅរក្សាទុក្ខ នៅទីស្នាក់ការរបស់ខ្លួនដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្តទៀត៕ដោយ៖សហការី