ហង្សក្រហម Liverpool បន្តតាមប្រកៀកក្រុមកំពូលតារាង ក្រោយឈ្នះ Everton ២ទល់០

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានបន្តតាមយ៉ាងប្រកៀកជាមួយក្រុមកំពូលតារាង ដោយឈរនៅត្រឹម១ពិន្ទុនៃក្រុមកំពូលតារាង Manchester City នៅ Premier League ក្រុមពីបានយកឈ្នះក្រុម Everton និងបានទម្លាក់ក្រុមនេះធ្លាក់ក្នុងចំណាត់ថ្នាក់បាតតារាងទាំង៣ បន្ទាប់ពីទទួលជ័យជម្នះ ២ទល់០ ក្នុងការប្រកួត Merseyside Derby កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញ។

ការខិតខំប្រឹងទប់របស់ខ្សែការពារក្រុម Everton បានធ្វើឱ្យ Liverpool មិនអាចបំប៉ោងសំណាញ់ទីបាននៅតង់ទី១ ប៉ុន្តែនៅតង់ទី២ ក្រុមខ្លាំងមួយនេះបានបំប៉ោងសំណាញ់ទី២គ្រាប់ ដោយគ្រាប់ទី១រកបានដោយកីឡាករ Andy Robertson នៅនាទីទី៦២ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធ Salah។ នៅនាទីទី៨៥ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធ Divock Origi រកបាន១គ្រាប់បន្ថែមទៀត ដែលធ្វើឲ្យក្រុមរបស់លោកJurgen Klopp ទទួលបាន៣ពិន្ទុគ្រប់គ្រាន់ក្នុងជ័យជម្នះនេះ។ក្រុមខ្លាំង Liverpool បានឈ្នះការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេល៤៥នាទីដំបូងទល់នឹង Manchester City នៅកីឡដ្ឋាន Wembley និងជាក្រុមដែលបានបំបាក់ Manchester United ដ៏ខកចិត្តនៅ Anfield កាលពីថ្ងៃអង្គារសប្តាហ៍មុនផងដែរ។អ្នកចាត់ការទូទៅលោក Klopp កាន់តែមានក្តីសង្ឃឹម និងរីករាយយ៉ាងខ្លាំងដោយសារតែ Liverpool ទទួលបានជ័យជម្នះលើក្រុម Everton។ជ័យជម្នះនេះក្រោយពេលក្រុម Man City របស់លោក Pep Guardiola បានយកឈ្នះលើក្រុម Watford ៥-១ ហើយនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការប្រជែងពាន Premier League, Champions League និង FA Cup ទៅ EFL Cup ។

ពេលនេះ Liverpool ត្រូវជួបជាមួយក្រុម Villarreal ក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃពុធ ខណៈដែលការពេញចិត្តខ្លាំង និងការប្រជែងរបស់ពួកគេបន្តប្រមូលផ្តុំនូវសន្ទុះដ៏ខ្លាំងក្លានិងមានក្តីសង្ឃឹមកាន់តែច្រើន ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print