លោក Mauricio Pochettino នឹងចាកចេញពី PSG ក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ការចាកចេញរបស់អ្នកចាត់ការ PSG លោក Mauricio Pochettino ក្នុងនាមជាគ្រូបង្វឹកគឺជិតមកដល់ហើយ អ្វីដែលនៅសេសសល់គឺសម្រាប់ភាគីទាំង២ក្នុងការរៀបចំកិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបារាំង Le Parisien ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ការចាកចេញនេះនឹងធ្វើឱ្យក្លិប PSG ចំណាយ១៥លានអឺរ៉ូដើម្បីបណ្តេញលោក Pochettino និងបុគ្គលិករបស់គាត់ដោយនៅសល់១២ខែលើកិច្ចសន្យារបស់ពួកគាត់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ខែមេសា លោក Pochettino បាននិយាយថា “ខ្ញុំនៅសល់១ឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ ដូច្នេះសមហេតុផល វាមិនមែនជាសំណួរនៃបំណងប្រាថ្នា ប៉ុន្តែជាសំណួរនៃកិច្ចសន្យា” ។មានគ្រូបង្វឹក២រូបដែលក្លិប PSG នឹងចាប់អារម្មណ៍គឺលោក Zinedine Zidane ប៉ុន្តែអតីតគ្រូបង្វឹក Real Madrid រូបនេះពេញចិត្តក្នុងការចូលជំនួសលោក Didier Deschamps ជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបារាំងទៅវិញបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកកាតា។ចំណែកគ្រូបង្វឹកក្រុម Tottenham បច្ចុប្បន្នលោក Antonio Conte អាចនឹងមានសង្ឃឹមច្រើនក្នុងកិច្ចសន្យារយៈពេល២ឆ្នាំរបស់គាត់។ ក្នុងការដឹកនាំក្រុមមាន់ខ្នាយមាស Tottenham អតីតអ្នកចាត់ការក្រុម Chelsea រូបនេះក៏មិនសូវទទួលបានជោគជ័យដែរ ដោយកំពុងដឹកនាំក្រុមឈរលេខ៥នៅ Premier League ដែលកំពុងប្រជែងកៅអី Champions League រដូវកាលក្រោយ។

 

ក្នុងពេលជាមួយគ្នានេះសារព័ត៌មាន Get French Football News បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រធាន Tottenham លោក Daniel Levy និងលោក Mauricio Pochettino បានបន្តឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយលោក Levy ព្យាយាមបញ្ចុះបញ្ចូលគ្រូបង្វឹករូបនេះឱ្យត្រលប់ទៅ Spurs វិញ ប៉ុន្តែលោក Pochettino មិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេ ៕ (រូបភាព ៖​ getfootballnewsfrance.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print