សាធារណរដ្ឋកូរ៉េ : នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីប្រកាសសូមប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល វេលាម៉ោងប្រមាណ១៩:០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមជាតិខ្មែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់រាប់អានគ្នាក្នុងនាមជាបងប្អូនខ្មែរដូចគ្នា ចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម គោរពសិទ្ធិ និងចេះជួយគ្នាទៅវិញទៅមក ដែលជាតម្លៃប្រពៃណី និងវប្បធម៌ខ្មែរដ៏ផូរផង់នេះ ឱ្យបានខ្ជាប់ខ្ចួន។
ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា, សកម្មភាពហឹង្សាខាងលើពិតជាបានធ្វើឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សង្គម និងឆ្លុះបញ្ចាំងពីការ បាត់បង់នូវសីលធម៌ក្នុងការរស់នៅ បំពាននូវសិទ្ធិមនុស្ស និងខ្វះការសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ ដែលជា ហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមខ្មែរជាខ្លាំង។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិ ខ្មែរទាំងអស់ដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់ រាប់អានគ្នាក្នុងនាមជាបងប្អូនខ្មែរដូចគ្នា ចូលរួមរក្សាសណ្ដាប់ធ្នាប់សង្គមគោរពសិទ្ធិ និងចេះជួយគ្នា ទៅវិញទៅមក ដែលជាតម្លៃប្រពៃណី និងវប្បធម៌ខ្មែរដ៏ផូរផង់នេះ ឱ្យបានខ្ជាប់ខ្ជួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគោរពអនុវត្តសេចក្តី អំពាវនាវខាងលើឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ : សិលា