ភ្នំពេញ : យោងលិខិតលេខ១៦១សណជ.អវ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង សារាចរណែនាំលេខ០២ សរណន ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដូចខាងក្រោម៖
– គ្រប់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត អង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជក រៀបចំពិធីសំណេះសំណាលជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន រំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ តាមស្ថានភាពជាក់ស្តែង
– ម្ចាស់រោងចក្រ សហគ្រាស ត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួន ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ រាជធានី ខេត្ត និងម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំឱ្យបាន ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា