ភ្នំពេញ : នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ទន្ទឹមគ្នាទៅនឹងការជំរុញការអនុវត្តគោលនយោបាយជាតិចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ ជូន ប្រជាជន តាមរយៈ ។អភិក្រមផ្ការីក” បង្កើតបាននូវភាពស៊ាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជន ខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានសម្រេចបិទ បញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១” កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កខ្នងទៅ ប្រកបដោយភាព ប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់ ពោលគឺ “ចាំក់សាំង គឺជាសេដ្ឋកិច្ច ” ។
យ៉ាងណាមិញ អនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចក្នុង ការទទួលការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្តី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ សូមមេត្តារួសរាន់អញ្ជើញមកទទួលវា៉ក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នក ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ឱ្យមកទទូលវាំកំសាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ ដែលជា “ចាក់សាំងកាតព្វកិច្ច ឱ្យបានឆាប់រហ័ស នឹងទាន់ពេលវេលា នៅតាមទីតាំងដែលបានរៀបចំជូន ដូចក្នុង ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ ឬ នៅទីកន្លែងសមស្របដែលងាយស្រួលសម្រាប់ខ្លួន ដើម្បីយើងបន្តរួមគ្នារក្សាឱ្យ បាននូវ “ភាពស៊ាំសហគមន៍ពិតប្រាកដ និងដើម្បីឱ្យរាជរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយកាតព្វកិច្ចមួយចំនួន ក្នុងវិស័យ សុខាភិបាល បន្ថែមទៀត។
ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដួសទី៣ ឬ ដូសជំរុញ ដែលជា វ៉ាក់សាំងកាតព្វកិច្ច” ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ក្នុងករណីចាំបាច់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩. ដោយមិនអនុញ្ញាតឱ្យ បុគ្គលណាមួយដែលគ្មានបណ្ណចាក់វាក់សាំងកូវីដ-១៩មានបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទីពា ឬ ដូសជំរុញចូលក្នុងបរិវេណទីតាំងបិទជិត ដូចជា រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារ ឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាណូ និងត្រី៖ស្ថានសិក្សា ជាដើម។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងរូសរាន់ អញ្ជើញមកទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតី ភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ ៕
ដោយ : សំរិត