ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់អោយដឹងថា, ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ នៃទីស្តីគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា, ក្រុមពិធីការទាំង៣រូបនេះ រួមមាន៖
-ទី១៖ លោកស្រី សុងឡេង បូរ៉ា (នាយិការពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)
-ទី២៖ លោកស្រី ទ្រី សុខា (ពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)
-ទី៣៖ លោក ជា យុពា (ពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)។
ក្រុមពិធីការទាំង៣រូបនេះ គឺជាអ្នកបម្រើការងារ និងរៀបចំកម្មវិធីដោយផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងនៅក្នុងប្រទេស និងដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេស។
សូមជំរាបសួរថា, មួយសប្តាហ៍មុននេះ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង នាយទាហាននៃ កងយោធពលខេមរភូមិន្ទចំនួន ៤ រូប ដែលការពារសម្ដេចតេជោ ហ៊ុនសែន ពីរឧត្តមសេនីយ៍ទោ ទៅជាឧត្តមសេនីយ៍ឯក ៕
ដោយ : សិលា