ខេត្តកណ្ដាល: រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នគ្រប់គ្រងស្ថានការមិនបាន ពីគេចរថយន្តដឹកដីមួយគ្រឿងទៀត ក៏ក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ។ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតហេតុ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រលប់ ថ្ងៃទី២៥ ខែមេសា. ឆ្នាំ២០២២ ។
ជនរងគ្រោះស្លាប់និងរបួសពុំទាន់ស្គាល់អត្តសញ្ញាណទេ។ ករណីនេះកម្លាំងជំនាញក្រុងតាខ្មៅកំពុងធ្វើការពិនិត្យ កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ចាត់ចែងអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ : ស្អាង ជ័យ
...