ភ្នំពេញ៖ យុវជន២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍មនោរម្យឃាត់បន្ទាប់ពីទទួលពាក្យបណ្ដឹងពីម្ដាយថាកូនរបស់គាត់ផឹកស្រាស្រវឹងរួចទៅទិញស្ករគ្រាប់ផាតរុតយកមកផ្ទះឌឺម្ដាយថាទិញគ្រឿងញៀនយកមកប្រើប្រាស់។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៩៣ ផ្ទះលេខ១៥៥E3z ភូមិ៩នៅចំណុចខាងក្រោយBS ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ញិុល សុធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ១៥៥E3z ផ្លូវ៩៣ ភូមិ៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងទី២ ឈ្មោះ លឹម រ៉ាម៉េត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកសាកសួរហើយបានធ្វើតេស្តសារធាតុគ្រឿងញៀននឹងតេស្តទឹកនោមរួចហើយមកទើបដឹងថាមិនមានសាធាតុគ្រឿងញៀននឹងគ្រឿងញៀនទេ។ តែបើចំឆ្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់នោះវិញបានប្រាប់ថាដោយសារពួកគេខឹងម្ដាយក៏នាំគ្នាផឹកស្រាស្រវឹងរួចទៅទិញស្ករគ្រាប់ផាតរុតយកមកផ្ទះក៏ត្រូវចិត្តម្ដាយប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តងទៅ។
តែបច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ទៅវិញ បើពួកគេអត់មានសាធាតុគ្រឿងញៀននឹងតេស្តទឹកនោមរួចហើយមកទើបដឹងថាមិនមានសាធាតុគ្រឿងញៀនផង៕
ដោយ៖ ស រស្មី