នៅពេលដែលពិភពលោកកំពុងប្រឈម នឹងអសន្តិសុខ វិវាទដែនអធិបតេយ្យ និង មានអំពើហិង្សាកើតឡើងនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោកនោះមានប្រទេស ខ្លះបានពង្រឹងកម្លាំងសព្វាវុធរបស់ខ្លួន ហើយសព្វាវុធគឺជាការបញ្ជាក់ថា ប្រទេស នោះមានសិទិ្ធអំណាចបំផុតនៅក្នុងតំបន់។ គេហទំព័រBloomberg បានផ្សព្វផ្សាយនូវ អត្ថបទមួយរបស់អ្នកឯកទេសស្តីពីយុទ្ធ សាស្ត្រការពារជាតិដែលនិយាយអំពីកម្លាំង ប្រដាប់អាវុធរបស់ប្រទេសមហាអំណាច ទាំងពីរអាមេរិកនិងចិន។
លោកThomas J. Christensen សាស្ត្រា ចារ្យស្រាវជ្រាវអំពីនយោបាយមកពីសាកល វិទ្យាល័យល្បីល្បាញបំផុតនៅអាមេរិក Princeton និងជាអតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រៀបធៀបរវាងកម្លាំង ទាហាន សព្វាវុធរបស់អាមេរិកនឹងចិន។
អំពីកម្លាំងទាហានចិន ៖ កម្លាំងទាហាន ចិនចាប់ផ្តើមឡើងដោយកម្លាំងថ្មើរជើង ហើយបានបំពាក់កាំជ្រួចមីស៊ីលមួយចំនួនតូចតែប៉ុណ្ណោះដែលបាញ់ចេញពីជើងទម្រអចលនាអាចបំពាក់ក្បាលគ្រាប់បរមាណូ បាន។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ កម្លាំងទាហានចិនចាប់ផ្តើមបោះជំហាន ទៅឆ្ងាយជាងមុនដោយពង្រីកកម្លាំងទា ហានជើងទឹកនិងដែនអាកាស និងកាំជ្រួចមីសុីលបំពាក់ក្បាលគ្រប់បរមាណូមាន កម្រិតចំគោលដៅខ្ពស់ ហើយអាចបាញ់ ចំគោលដៅចល័តនៅលើដែនសមុទ្រ ទៀតផង ដូចជានាវាចម្បាំង នាវាផ្ទុកយន្តហោះរបស់អាមេរិកជាដើម។
នៅក្នុងពេលនេះចិនកំពុងតែធ្វើឲ្យ ទំនើបជាងមុននូវឃ្លាំងអាវុធបរមាណូ របស់ខ្លួនតាមរយៈបំពាក់ក្បាលគ្រាប់បរមាណូនៅលើកាំជ្រួចមីស៊ីលមានជើងទម្រ ចល័ត និងកាំជ្រួចមីស៊ីលបំពាក់នៅលើនាវា មុជទឹក។ តាមឯកសារយោធាបានបង្ហាញ ឲ្យឃើញថា ចិនទទួលស្គាល់គម្លាតដ៏ធំ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រទេស ដែលជាសត្រូវដែលមានសព្វាវុធទំនើបៗ។ ប៉ុន្តែចិនបានជំរុញឲ្យមានយុទ្ធសាស្ត្រ (ក្រុម ខ្សោយដាក់គំនាបលើក្រុមខ្លាំង)។
ចិនមានលទ្ធភាពវាយប្រហារតាម បណ្តាញខ្ពស់ ហើយរដ្ឋាភិបាលចិនបាន ចំណាយប្រាក់យ៉ាងច្រើនសម្រាប់បង្កើន កម្លាំងវាយប្រហារតាមបណ្តាញ ដែលចិន ហៅថា កម្លាំងទាហានបណ្តាញ។ ការ ដែលចិនផ្តោតសំខាន់ទៅលើការវាយ ប្រហារតាមបណ្តាញធ្វើឲ្យអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដែលគេអាច និយាយបានថា ចិនកំពុងនាំមុខអាមេរិកនៅក្នុងសង្គ្រាមវាយប្រហារតាមបណ្តាញ។
កន្លងមកអាមេរិកមិនដែលបង្ហាញពីលទ្ធ ភាពវាយប្រហារតាមបណ្តាញនោះឡើយ ដោយសារតែអាមេរិកចាត់ទុកថាជារឿងអាថ៌កំបាំង។ កាលពីឆ្នាំ២០១៣ ឧត្តមសេនីយ៍ Keith Alexander ពេលនេះជាមេទ័ពគ្រប់គ្រងការវាយប្រហារតាមបណ្តាញរបស់ អាមេរិកធ្លាប់បានប្រកាសថា កម្លាំងវាយ ប្រហារតាមបណ្តាញរបស់អាមេរិកគឺខ្លាំងក្លាបំផុត។ តែពេលនេះអាមេរិកបែរជាត្រូវ ចិនដើរតាមទាន់ហើយឈានមុខលើអាមេរិកទៀតផង។
ចំណុចខ្លាំងមួយទៀតអំពីកម្លាំងទាហាន ជើងទឹកនោះគឺនាវាផ្ទុកយន្តហោះលីវនីញ របស់ចិន ដែលបានទិញនាវាចាស់ពីអ៊ុយក្រែនមកជួសជុលឡើងវិញ។ នៅពេលនេះចិនក៏បានប្រកាសពីគម្រោងផលិតនាវាផ្ទុកយន្តហោះពីរគ្រឿងថ្មីទៀតបំពាក់ឲ្យកម្លាំងទាហានជើងទឹកចិនឲ្យកាន់តែខ្លាំង ក្លាឡើង។ ទាំងនោះជាការរីកចម្រើនយ៉ាងខ្លាំងប្រើប្រៀបធៀបនឹងប្រទេសនៅក្នុង តំបន់។ ចិនកំពុងក្លាយជាប្រទេសមហា អំណាចយោធាក្នុងតំបន់ ប៉ុន្តែចិនមិនទាន់អាចក្លាយជាចំណុចដែលធ្វើឲ្យផ្លាស់ប្តូរ តុល្យភាពយោធាអាមេរិកនិងចិននោះដែរ អាមេរិកនៅតែជាប្រទេសមានយោធាខ្លាំងជាងគេបំផុត។
អំពីកម្លាំងយោធាអាមេរិក ៖ អាមេរិកមានកម្លាំងយោធាខ្លាំងជាងគេបង្អស់នៅលើ ពិភពលោក។ អាមេរិកមាននាវាផ្ទុកយន្តហោះដល់ទៅ១១គ្រឿងដើរដោយថាម ពលបរមាណូ និងកងពលនាវាចម្បាំងដ៏រឹងមាំនិងទំនើបបំផុតលើពិភពលោកគ្មាន ប្រទេសណាអាចប្រៀបផ្ទឹមបានឡើយ។ មិនត្រឹមតែមានសព្វាវុធទំនើបៗប៉ុណ្ណោះទេ គឺកម្លាំងទាហានអាមេរិកមានបទពិសោធន៍ ច្រើនក្នុងការធ្វើសង្គ្រាមក៏ដូចជាការកម្ទេចនាវាផ្ទុកយន្តហោះរបស់សត្រូវ។
និយាយរួមអាមេរិកអាចកម្ទេចនាវាផ្ទុកយន្តហោះសត្រូវបានតែសត្រូវមិនអាច កម្ទេចនាវាផ្ទុកយន្តហោះរបស់អាមេរិក បានឡើយ។ អាមេរិកទទួលបានបទ ពិសោធន៍ជាច្រើននៅក្នុងសង្គ្រាមលោក លើកទីពីរនិងសង្គ្រាមត្រជាក់។
ទន្ទឹមនឹងសព្វាវុធទំនើបៗកម្លាំងទាហាន អាមេរិកបាននាំមុខទាហានចិនពីបទពិសោធន៍នៅក្នុងការធ្វើសង្គ្រាម។ ចិនមិនដែលចូលរួមនៅក្នុងសង្គ្រាមថ្នាក់អន្តរជាតិណាមួយនោះឡើយ ចាប់តាំងពីឆ្នាំ ១៩៧៩ បន្ទាប់ពីវាយប្រហារចូលព្រំដែនភាគខាងជើងប្រទេសវៀតណាម ហើយ ទទួលរងនូវការខូចខាតបរាជ័យជាច្រើន។
ក្នុងពេលជាមួយគ្នានេះកម្លាំងទាហានអាមេរិកបានចូលរួមក្នុងសង្គ្រាមជាបន្ត បន្ទាប់ចាប់តាំងពីឆ្នាំ១៩៩១មក។ អាមេរិកបានបញ្ជូនកម្លាំងទៅវាយប្រហារប្រទេសជាច្រើនក្នុងនោះមានអីុរ៉ាក់ អាហ្វហ្គានីស្ថាន ជាដើម។
ក្រៅពីនេះអាមេរិកមានអតិភាពជាងគេបង្អស់នៅលើពិភពលោក គឺបណ្តាញ អាមេរិកមានប្រទេសជាសម្ពន្ធមិត្តខ្លាំងៗលំដាប់ពិភពលោកជាច្រើនរហូតដល់៦០ប្រទេស។
មូលនិធិសម្រាប់ការពារជាតិរបស់ អាមេរិកនិងប្រទេសម្ពន្ធមិត្តមានរហូតដល់៨០ភាគរយ សរុបការចំណាយសម្រាប់ ការពារជាតិនៅលើពិភពលោក។
ចំណែកចិននាពេលនេះមានប្រទេសសម្ពន្ធមិត្តជិតស្និទ្ធបំផុតគឺកូរ៉េខាងជើង និងប៉ាគីស្ថាន។ ចិនក៏បានសហការទិញ សព្វាវុធពីប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែការមិន មានទំនុកចិត្តគ្នាធ្វើឲ្យចិននិងរុស្ស៊ីពិបាកចាត់ទុកគ្នាជាសម្ពន្ធមិត្ត។
រុស្ស៊ីមានទំនាក់ទំនងជាមួយប្រទេសជាច្រើនដែលជាសត្រូវរបស់ចិនក្នុងនោះមានទាំងឥណ្ឌា និងប្រទេសក្នុងតំបន់អា ស៊ាន មានវៀតណាមជាដើម។ កន្លងមក រុស្ស៊ីបានលក់កាំជ្រួចមីស៊ីលឲ្យវៀតណាមធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង៕
ប្រែសម្រួល៖ ម៉ែវ សាធី