​អា​មេ​រិ​ក​ចំណាយ​ប្រាក់​៣៨​ពាន់​លាន​ដុល្លារ​សម្រាប់​ការពារ​ដែនអាកាស​ក្នុង​រយៈពេល​៥​ឆ្នាំ​

ចែករំលែក៖

​តាម​ការ​ប្រកាស​របស់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ ប្រធានាធិបតី​អា​មេ​រិ​ក ​បា​រ៉ា​ក់ ​អូ​បា​ម៉ា​ បាន​ចុះហត្ថលេខា​ទៅ​លើ​សេចក្តីសម្រេច​ចំណាយ​ប្រាក់​៣៨​ពាន់​លាន​ដុល្លារ​ ឲ្យ​ស្ថាប័ន​កាំជ្រួច​មី​ស៊ី​ល​ការពារ​រហូត​ដល់​បំណាច់​ឆ្នាំ​២០២០ ​។​

​ប៉ុន្តែ​ការ​ចំណាយ​យ៉ាងច្រើន​ខាងលើ​ ទទួល​រង​ការ​រិះគន់​ដោយសារ​តែក្រសួង​ខាងលើ​មិន​បាន​បង្ហាញ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ បានដឹង​ថា​ មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ការពា​ទឹកដី​អា​មេ​រិ​ក ​ឲ្យ​គេច​ផុត​ពី​ការ​គំរាមកំហែង​ពី​សត្រូវ ។​

​អង្គការ​ការពារ​ដែនអាកាស​អា​មេ​រិ​ក​មាន​គម្រោង​ចំណាយ​ប្រាក់​ប្រមាណ​៣៨​ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​ផលិត​កាំជ្រួច​មី​ស៊ី​ល​ការពារ​បន្ថែម​ទៀត​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ការ​វាយប្រហារ​ពី​សត្រូវ​។​ ស្ថាប័ន​ខាងលើ​បាន​ប្រកាស​ថា​ ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​ ស្ថាន​ប័ន​ខាងលើ​បាន​វាយប្រហារ​ដោយ​ជោគជ័យ​ ទៅ​លើ​កាំជ្រួច​មី​ស៊ី​ល​ដែល​ហោះ​នៅ​លើ​អាកាស​។​

​ចាប់តាំងពី​ឆ្នាំ​២០០២​មក​ស្ថាន​ប័ន​ខាងលើ​បាន​ទទួល​ប្រាក់​ប្រមាណ​ ១២៣​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ ហើយ​ពេល​នេះ​អា​មេ​រិ​ក​ត្រូវការ​ចំណាយ​ជា​ច្រើន​ទៀត​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ប្រឈម​ទៅ​នឹង​សង្គ្រាម​ដែល​អាច​កើតឡើង​គ្រប់ពេល​ ៕​ ​

maxresdefault

ដោយ៖ ម៉ែ​វ​ សា​ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print