សម្ដេចតេជោ ហ៊ុនសែន ៖ លទ្ធិប្រជាធិបតេយ្យគ្មានស្តង់ដារ រួមទេ មានតែវិស័យកីឡារប៉ុណ្ណោះដែលមាន ស្តង់ដាររួម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា, មានតែវិស័យកីឡាទេដែលមានស្តង់ដាររួម និងការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស វិស័យនយោបាយគឺគ្មានស្តង់ដាររួមនោះទេ។

សម្តេចថ្លែងបែបនេះ នៅក្នុងកម្មវិធី ជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា៖ «ប្រជាធិបតេយ្យ សិទ្ធិមនុស្សជាដើម អត់មានស្តង់ដារអន្តរជាតិទេ ព្រោះចំណុចវាខុសគ្នា»។

សម្តេចបន្តថា , និយាយពីប្រទេសបិតាប្រជាធិយតេយ្យគេអនុវត្តស្តង់ដារខុសគ្នា មានប្រជាជនគាំទ្រជាង ៤០% អាចធ្វើប្រធានាធីបតីបានហើយព្រោះថាយើងមើលប្រជាជនមានជាង ៧០% ទៅបោះឆ្នោត ចឹងមានពាក់កណ្តាលបោះឱ្យអ្នកឈ្នះឆ្នោតដែលមានតែប្រមាណជិត ៤០% ប៉ុន្នឹង។

សម្តេចបន្ថែមថា បារាំងបើមិនលើស ៥០% ទេមិនអាចធ្វើប្រធានាធិបតីបានទេចឹងត្រូវធ្វើ ២ជុំ ។ ជុំទី១ បើមិនអាចរកអ្នកមានសម្លេងលើស ៥០% បូក១ បាន គេបោះឆ្នោតជុំទី ២ ដែលយកអ្នកលេខ ១ លេខ ២ យកមកបោះឆ្នោត។

សម្តេចបន្តថា៖ «ប្រជាធិបតេយ្យវាអត់ដំណើរការដូចគ្នាទេ ប្រទេសខ្លះប្រកាន់យករបបប្រធានាធីបតី ខ្លះ របបសភា របបប្រធានាធីបតីអំណាចលើប្រធានាធីបតី របបសភា អំណាចលើនាយករដ្ឋមន្ត្រី»។

សម្តេចបញ្ជក់ថា៖«ចឹងត្រូវស្គាល់ប្រព័ន្ធរបស់វា ,… ខ្ញុំនិយាយនេះយើងចែករំលែកអ្នកមិនចេះ តែធ្វើចេះនោះ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់ ។ សម្តេចចាត់ទុកថា «ទោះទទួលបានមេដាយមាសក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់ សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»។
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ សិក្សាពីការផ្ទេរអ្នកជំងឺ​ កូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមណ្ឌលចាក់អង្រែ ដើម្បីប្រគល់ស្ដាតអូឡាំពិកឲ្យជំនាញកីឡា ធ្វើការជួសជុល និងរៀបចំទីលាន ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print