តាមការប្រកាសរបស់របស់រដ្ឋាភិបាលអាមេរិក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាទៅលើសេចក្តីសម្រេចចំណាយប្រាក់៣៨ពាន់លានដុល្លារ ឲ្យស្ថាប័នកាំជ្រួចមីស៊ីលការពាររហូតដល់បំណាច់ឆ្នាំ២០២០ ។
ប៉ុន្តែការចំណាយយ៉ាងច្រើនខាងលើ ទទួលរងការរិះគន់ដោយសារតែក្រសួងខាងលើមិនបានបង្ហាញឲ្យពលរដ្ឋអាមេរិក បានដឹងថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពាទឹកដីអាមេរិក ឲ្យគេចផុតពីការគំរាមកំហែងពីសត្រូវ ។
អង្គការការពារដែនអាកាសអាមេរិកមានគម្រោងចំណាយប្រាក់ប្រមាណ៣៨ពាន់លានដុល្លារ សម្រាប់ការផលិតកាំជ្រួចមីស៊ីលការពារបន្ថែមទៀតដែលមានសមត្ថភាពខ្ពស់ក្នុងការទប់ស្កាត់ការវាយប្រហារពីសត្រូវ។ ស្ថាប័នខាងលើបានប្រកាសថា ក្នុងរយៈពេល៨ឆ្នាំកន្លងមក ស្ថានប័នខាងលើបានវាយប្រហារដោយជោគជ័យ ទៅលើកាំជ្រួចមីស៊ីលដែលហោះនៅលើអាកាស។
ចាប់តាំងពីឆ្នាំ២០០២មកស្ថានប័នខាងលើបានទទួលប្រាក់ប្រមាណ ១២៣ពាន់លានដុល្លារសម្រាប់ប្រព័ន្ធការពារមីស៊ីល ហើយពេលនេះអាមេរិកត្រូវការចំណាយជាច្រើនទៀតសម្រាប់អភិវឌ្ឍប្រព័ន្ធការពារក្នុងពេលដែលពិភពលោកកំពុងតែប្រឈមទៅនឹងសង្គ្រាមដែលអាចកើតឡើងគ្រប់ពេល ៕
ដោយ៖ ម៉ែវ សាធី