រុស្ស៊ីបង្កើនប្រាក់ចំណូលទ្វេដងពីការលក់ប្រេងនៅក្នុងពេល២ខែនៃការធ្វើសង្គ្រាម

ចែករំលែក៖

រុស្ស៊ីទទួលបានប្រាក់ចំណូលរហូតដល់ទៅ៦២ពាន់លានអឺរ៉ូ ដោយការលក់ប្រេងចេញទៅក្រៅប្រទេសក្នុងរយៈពេល២ខែនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
តាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវពីថាមពល និង បរិយាកាសស្អាត (CREA) បានបញ្ជាក់ថា ប្រាក់ចំណូលពីការលក់ប្រេងរបស់រុស្ស៊ីបានកើនឡើងដល់ទៅទ្វេដង ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន ។
ដោយឡែកនៅក្នុងប្រទេសតំបន់អឺរ៉ុប ប្រាក់ដែលទិញប្រេងនិងធ្យូងថ្ម ពីរុស្ស៊ីបានកើនឡើងដល់ទៅ ៤៤ពាន់លានដុល្លារ។ ក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំ ២០២១ មានតែ១២ពាន់លានដុល្លារប៉ុណ្ណោះ។
តាមតួលេខរបស់ (CREA) បានបញ្ជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យការនាំចេញរបស់រុស្ស៊ីបានថយចុះ ដូច្នេះតម្លៃថាមពលបានកើនឡើងវិញ ។ ការនាំចេញថាមពលប្រេងរបស់រុស្ស៊ីបានថយចុះដល់ទៅ៣០%ក្នុងរយៈពេល២ខែកន្លងមក បើប្រៀបធៀបនឹងដើមឆ្នាំ២០២២ ប៉ុន្តែតម្លៃខ្ពស់ជាងមុន ទើបជួយឱ្យរុស្ស៊ីទទួលបានប្រាក់ចំណូលច្រើន ៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print