ខ្សែការពារ​ Ronald Araujo របស់ក្លិប Barcelona យល់ព្រមលើកិច្ចព្រមព្រៀងថ្មីដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់១ពាន់លានអឺរ៉ូ

ចែករំលែក៖

ខ្សែការពារ Ronald Araujo របស់ក្លិប Barcelona បានយល់ព្រមលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់១ពាន់លានអឺរ៉ូ (៨៤១លានផោន)។ កុងត្រាពីមុនរបស់ Araujo ជាមួយក្លិបអេស្ប៉ាញមួយនេះនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣។

កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ២៣ឆ្នាំរូបនេះបានលេង២៦ដងនៅ La Liga ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងនោះមាន១គ្រាប់ក្នុងការឈ្នះ ៤-០ ទល់នឹងក្រុម Real Madrid កន្លងទៅ។ក្លិប Barcelona បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គាត់បានបង្ហាញពីខ្លួនគាត់ថាជាបច្ចុប្បន្ន និងអនាគតសម្រាប់ Barcelonaដោយក្លាយជាផ្នែកសំខាន់នៃខ្សែការពារ។ ទេពកោសល្យរបស់គាត់ក្នុងការការពារ និងស៊ុតបញ្ចូលទីមានន័យថាគាត់គឺជាកីឡាករសំខាន់សម្រាប់ឆ្នាំខាងមុខ”។Araujo បានចូលរួមជាមួយ Barcelona ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំពីក្លិប Uruguayan Boston River ក្នុង២០១៨។ក្នុងឆ្នាំ២០១៩គាត់បានមានឈ្មោះក្នុងជម្រើស១១នាក់ដើម្បីបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម Sevilla ប៉ុន្តែត្រូវបានបណ្តេញចេញ១៤នាទីក្រោយមកបន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Javier Hernandez។ គាត់បានបង្ហាញខ្លួនចំនួន៩ដងសម្រាប់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅឆ្នាំ២០២០។

បច្ចុប្បន្នក្រុម Barcelona កំពុងឈរលេខ២នៅ La Liga ដោយមាន៦៣ពិន្ទុ ក្នុង៣៣ប្រកួត ខណៈនៅសល់៥ប្រកួតទៀតនឹងចប់រដូវកាល ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print