ខេត្តបាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញ រួមនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងទទួលផលចោរកម្ម ០១ករណីមានទីតាំង០២ផ្សេងគ្នា។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២នេះថា
ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២នៅចំណុច០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង និងបានធ្វើការបង្ក្រាបករណីទទួលផលចោចោរកម្ម ដោយបានដកហូតម៉ូតូចំនួន ២៦គ្រឿង និងឃាត់ខ្លួនមនុស្ស០២នាក់។
លោកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះដែរគោលដៅទី១ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ខាងលើ និងគោលដៅទី២ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិប៉ាហ៊ីខាងជេីង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរបច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ដោយ៖ចន្ទ លីហ្សា
IMG_1550 IMG_1549 IMG_1547 IMG_1546 IMG_1545 IMG_1544 IMG_1543