សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផល​ចោរកម្ម ឃាត់ខ្លួនមនុស្ស០២នាក់ចាប់យកម៉ូតូ ២៦គ្រឿង

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប​ ដែលដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ជំនាញ​ រួម​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងបាត់ដំបង​ បានចុះ​ប្រតិបត្តិការ​ បង្ក្រាបទីតាំងទទួលផល​ចោរកម្ម​ ​ ០១​ករណី​មានទីតាំង០២ផ្សេងគ្នា។

 លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាលបានអោយអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២នេះថា

ប្រតិបត្តិការនេះធ្វើឡើង នៅ​ថ្ងៃទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០២២​នៅ​ចំណុច​០២​គោលដៅផ្សេងគ្នាក្នុង​ក្រុង​បាត់ដំបង​ និងបានធ្វើការបង្ក្រាប​ករណីទទួលផល​ចោចោរកម្ម ដោយបានដកហូតម៉ូតូចំនួន ២៦គ្រឿង និងឃាត់ខ្លួនមនុស្ស០២នាក់។

លោកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះដែរគោលដៅទី​១​ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ដោយបាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ហ៊ួរ​ សុង​តុង​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ មានទី​លំនៅ​ភូមិ​-សង្កាត់​ខាងលើ  និងគោលដៅទី​២​ នៅ​ចំណុច​ភូមិ​អូរខ្ជាយ​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ដោយបាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ សៀង​ រី​ ហៅ​ វី​ ភេទស្រី​ អាយុ​ ៣៦​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ប៉ាហ៊ី​ខាង​ជេីង​ សង្កាត់​ប៉ាហ៊ី​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។ 

ក្រោយពីឃាត់ខ្លួនយកមកសាកសួរបច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ដោយ៖ចន្ទ លីហ្សា

...

IMG_1550 IMG_1549 IMG_1547 IMG_1546 IMG_1545 IMG_1544 IMG_1543

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print