ខេត្តកោះកុង ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបានប្រទះឃើញមនុស្សស្លាប់អណ្តែតទឹកម្នាក់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១និង៥៥នាទីព្រឹក នៅចំណុចជិតគល់ស្ពានកោះកុង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថា
បន្ទាប់ពីទទួលបានរបាយការណ៍នេះ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យសាកសព រួមមាន ព្រះរាជអាជ្ញារង ឃុន ភឿន, ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់(ខេត្ត), ផ្នែកបច្ចេកទេសកោសល្យវិទ្យាសាស្ត្រខេត្ត. ប៉ុស្តិ៍នគរបាលសង្កាត់ស្មាច់មានជ័យ.គ្រូពេទ្យបង្អែកខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច ឃើញថា សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ក្បាលមានហូរឈាមតាមមាត់លាយនឹងទឹក ដងខ្លួនមានសាក់ ពីមានស្នាមរបួសអវៈយវៈ មានដាច់ជើងទាំងសងខាង សម្លៀកបំពាក់ អាវពណ៌ខ្មៅ ខោខូវប៊យពណ៌ខ្មៅ លីអូរពណ៌ខ្មៅ ។ ករណីបើតាមសាក្សីនៅក្បែរនោះប្រាប់សមត្ថកិច្ចថា មុននេះ១ថ្ងៃគេឃើញបុរសនេះ(សព)មិនដឹងមានរឿងអីស្រាប់តែមកលោតទឹកសម្លាប់ខ្លួនពីលើស្ពាននេះ។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋានយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តជោត្តញ្ញាណ និងបន្តស្រាវជ្រាវរកក្រុមគ្រួសារមកយកធាតុ៕