ឥណ្ឌូនេស៊ីនឹងអញ្ជើញទាំងប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនចូលរួមកិច្ចប្រជុំ G20

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងចូលរួមកិច្ចប្រជុំ G20 នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខ ។

នៅក្នុងសុន្ទរកថានាថ្ងៃទី ២៩ខែមេសា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសថា ប្រធានាធិបតីពូទីន បានបញ្ជាក់តាមទូរស័ព្ទថា លោកនឹងចូលរួមកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodoបានបញ្ជាក់ទៀតថា «ខ្ញុំក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោកZelenskyចូលរួមកិច្ចប្រជុំ G20ផងដែរ»។
រុស្ស៊ីគឺជាប្រទេសសមាជិកG20 ចំណែកប្រទេសអ៊ុយក្រែនមិនមែនជាសមាជិកនោះឡើយ ប៉ុន្តែឥណ្ឌូនេស៊ីជាប្រធានរៀបចំកិច្ចប្រជុំក៏បានអញ្ជើញមេដឹកនាំអ៊ុយក្រែនចូលរួមផងដែរ ។
ក្នុងពេលនេះដែរ សហរដ្ឋអាមេរិក ជំទាស់នឹងឥណ្ឌូនេស៊ី ដែលអញ្ជើញលោកពូទីនឱ្យចូលរួមកិច្ចប្រជុំ G20។ ឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងការជំទាស់ពីសហរដ្ឋអាមេរិកក្រោយការប្រកាសពីការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មកចូលរួមកិច្ចប្រជុំកំពូលG20 ដែលនឹងរៀបចំឡើងនាខែវិច្ឆិកាខាងមុខនេះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ៕ ដោយធីរីណា


រូប​ថត​ :​ Reuters

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print