ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអង្គារទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤១នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស នៅថ្ងៃទី៣១ ខែឧសភានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែល បានបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤១នាក់ រួមមាន៖ ជួញដូរ ៣ករណី ខ្លួនមនុស្ស ៨នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ខ្លួនមនុស្ស ៣នាក់ ,ប្រើប្រាស់ ១០ករណី ខ្លួនមនុស្ស ៣០នាក់(ស្រី ២នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែឧសភានេះ រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនឹង៦១៨,៨៣ក្រាម និង៥កញ្ចប់តូច ។
យោងតាមលទ្ធផលខាងលើនេះ ៧អង្គភាពបានចូលរួមបង្ក្រាប រួមមានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២១នាក់ ចាប់យកIce ៦១៨,៦៩ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៣ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។
៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់។
៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
៧ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ៕ដោយ៖អារុណរះ
រូបភាព៖ឯកសារ