មន្ត្រីអាហ្វហ្គានីស្ថាននៅថ្ងៃទី ៣០ខែមេសានេះបានប្រកាសថា ចំនួនអ្នកស្លាប់ដោយការផ្ទុះគ្រាប់បែកនាថ្ងៃទី២៩ខែមេសា នៅព្រះវិហារ Khalifa Sahibក្នុងរដ្ឋធានីកាប៊ុល បានកើនឡើងដល់ទៅជាង៥០នាក់ហើយ។
ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកកើតឡើងក្នុងពេលដែលសាសនិកអ៊ិស្លាមកំពុងតែបន់ស្រន់។ ប្រធានព្រះវិហារលោក Sayed Fazil Agha បានលើកឡើងថា ជនដៃដល់បានវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងព្រះវិហារ ពេលដែលសាសនិកកំពុងតែបន់ស្រន់ ។ នេះជាការវាយប្រហារគ្រាប់បែកអត្តឃាតទៅលើពលរដ្ឋស្លូតត្រង់ ក្នុងពេលសាសនិកចូលរួមនៅក្នុងពិធីបុណ្យរ៉ាម៉ាឌន។ នៅពេលដំបូង រដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រកាសថាមានមនុស្ស១០នាក់ស្លាប់។
កាលពីថ្ងៃទី២៨ខែមេសា នៅក្នុងទីក្រុង Mazar-i-Sharif ភាគខាងជើងអាហ្វហ្គានីស្ថាន ក៏មានការវាយប្រហារពីរលើកបានសម្លាប់មនុស្ស៩នាក់ និង១៣នាក់ទៀតរងរបួសដែរ៕ ដោយធីរីណា
រូបថត : AFP/TTXVN