ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុក​ចិត្ត​ (ខ្ចី​ម៉ូតូ​យក​ទៅបញ្ចាំ​)

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធនឹងករណីរំលោភ​លើ​ទំនុក​ចិត្ត​ (ខ្ចី​ម៉ូតូ​យក​ទៅបញ្ចាំ​)។

ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោងម៉ោង១៥​ថ្ងៃទី​២៩​ ខែមេសា​​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះប៊ុន​ សំរឹត​ ភេទប្រុស អាយុ២២ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលក្នុងភូមិថ្មគោល១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះប៊ុន​ ដានី​ ហៅហេង​ ភេទស្រី អាយុ២៥ឆ្នាំ​ ស្នាក់នៅភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូ​ដែលជនសង្ស័យយកទៅបញ្ចាំនោះម៉ាកហុង​ដា​ ស្គូពី​។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់​តាមសម្តីរបស់ជនរងគ្រោះដែលបានឱ្យដឹងថា​ កាលពីថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២២​ ជនសង្ស័យបានមកខ្ចីម៉ូតូជនរងគ្រោះដល់ផ្ទះថាយកទៅទិញបាយហូប​មួយភ្លែត ពេលនោះជនរងគ្រោះក៏ព្រមឱ្យយកទៅ ហើយក៏ស្រាប់តែបាត់រហូត​មក ។ លុះមកដល់ថ្ងៃទី២៧​ ខែមេសា​ ឆ្មាំ២០២២​ ជនសង្ស័យក៏បានខលទៅជនរងគ្រោះប្រាប់ថា ម៉ូតូត្រូវបានខ្លួនយកទៅបញ្ចាំបាត់ហេីយ បេីចង់បានយកលុយ១១០០ដុល្លារទៅលោះយកមកវិញទៅ។
សមត្ថកិច្ចបានបន្តឱ្យដឹងតាមសម្តីជនរងគ្រោះទៀតថា​ មកដល់វេលាម៉ោង១៥រសៀលថ្ងៃទី២៩​ ខែមេសា​ ជនរងគ្រោះបានណាត់ជនសង្ស័យឱ្យមកជួបក្នុងបុរីពិភពថ្មី​ ក្នុងភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ហើយពេលនោះនាងក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print