ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ)។
ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោងម៉ោង១៥ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះប៊ុន សំរឹត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះប៊ុន ដានី ហៅហេង ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនោះម៉ាកហុងដា ស្គូពី។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់តាមសម្តីរបស់ជនរងគ្រោះដែលបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យបានមកខ្ចីម៉ូតូជនរងគ្រោះដល់ផ្ទះថាយកទៅទិញបាយហូបមួយភ្លែត ពេលនោះជនរងគ្រោះក៏ព្រមឱ្យយកទៅ ហើយក៏ស្រាប់តែបាត់រហូតមក ។ លុះមកដល់ថ្ងៃទី២៧ ខែមេសា ឆ្មាំ២០២២ ជនសង្ស័យក៏បានខលទៅជនរងគ្រោះប្រាប់ថា ម៉ូតូត្រូវបានខ្លួនយកទៅបញ្ចាំបាត់ហេីយ បេីចង់បានយកលុយ១១០០ដុល្លារទៅលោះយកមកវិញទៅ។
សមត្ថកិច្ចបានបន្តឱ្យដឹងតាមសម្តីជនរងគ្រោះទៀតថា មកដល់វេលាម៉ោង១៥រសៀលថ្ងៃទី២៩ ខែមេសា ជនរងគ្រោះបានណាត់ជនសង្ស័យឱ្យមកជួបក្នុងបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយពេលនោះនាងក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សុខាសែនជ័យ