ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ តាមរយៈការត្រួតពិនិត្យជាប្រចាំតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។
ជាក់ស្ដែង មន្រ្តីជំនាញ ក.ប.ប. នៅថ្ងៃទី២៩ ខែមេសាម្សិលមិញនេះ បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងដែលមិនមានអនុលោមភាពខណៈពេលមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការត្រួតពិនិត្យដើម្បីរកភាពអនុលោមនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈផ្សេងៗគ្នា។
គួរបញ្ជាក់ផងដែរថា ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលមន្រ្តីជំនាញបានត្រួតពិនិត្យសរុបចំនួន ២១ទីតាំង និងចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូដែលមិនមានអនុលោមភាពផងដែរ៕ដោយ៖សហការី