ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តក្រចេះ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលចរាចរលក់នៅលើទីផ្សារ ដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញ។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២។
មន្ត្រីជំនាញ បានគូសបញ្ជាក់ថា ទំនិញដែលមិនមានអនុលោមភាពនោះហើយដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគក្នុងក្រុមគ្រួសារ និងការពារនូវសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។
ក្រោយប្រតិបត្តិការចប់ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពចំនួន ១៥.៤៥គីឡូក្រាម យកមកកម្ទេចចោល និងបានពិន័យអន្តរកាណ៍ទៅតាមនីតិវិធី។
គួរជម្រាបដែរថា កាលពីថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ មន្រ្តីជំនាញ ក.ប.ប. សាខា ខេត្តព្រះសីហនុបានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលចរាចរលក់នៅលើទីផ្សារ ដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញ។ ទំនិញដែលមិនមានអនុលោមភាពនោះហើយដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគក្នុងក្រុមគ្រួសារ និងការពារនូវសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពចំនួន ៩៣.០៧គីឡូក្រាម យកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ៕ដោយ៖សហការី