ក្លិបតោខៀវ Chelsea ស្ថិតក្នុងក្របខ័ណ្ឌ Premier League ស្ថិតក្នុងពេលវេលាខ្ចី ហើយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះក្នុងការបញ្ចប់ការលក់ក្លិបរបស់ខ្លួន។ នេះបើតាមរដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសទទួលបន្ទុកផ្នែកឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាបានប្រាប់ BBC កាលពីចុងសប្តាហ៍នេះ។
Chelsea ត្រូវបានដាក់លក់ដោយមហាសេដ្ឋីរុស្ស៊ី Roman Abramovich មុនពេលដាក់ទណ្ឌកម្មលើរដ្ឋាភិបាលអង់គ្លេស ជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលធ្វើឲ្យក្លិបមិនអាចចុះហត្ថលេខាលើកីឡាករថ្មី ឬបន្តកិច្ចសន្យាដែលមានស្រាប់បាន។ ការដេញថ្លៃចុងក្រោយសម្រាប់លក់ក្លិបត្រូវបានដាក់នៅដើមខែនេះ។លោក Nadine Dorries រដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា “Chelsea មានពេលវេលាខ្ចីច្រើនណាស់។ នៅមានចន្លោះពេលខ្លីបំផុតសម្រាប់ការលក់នោះ វាត្រូវតែកើតឡើងក្នុងពេលឆាប់ៗនេះ”។
នៅពេលសួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើការដេញថ្លៃនោះបិទដោយគ្មាន Chelsea ត្រូវបានលក់? លោក Dorries បានបដិសេធមិននិយាយ ប៉ុន្តែលោកបង្ហើបថាក្លិបមានពេលប៉ុន្មានសប្តាហ៍ទៀតដែលត្រូវលក់ ៕ (រូបភាព ៖ Reuters/CNA)