ភ្នំពេញ : ជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនព្រមទាំងប្រដាប់អាវុធ៦នាក់ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបបានជាបន្តបន្ទាប់តាមបណ្ដាគោលដៅផ្សេងៗគ្នា។
គួររំលឹកថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយមានការដឹកនាំសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាខេត្តទាំង៣ខាងលើបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់គឺ៖ -គោលដៅទី១-នៅចំណុចតាមបណ្តោយផ្លូវលំជិតស្ពាន៧មករា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀន៧កញ្ចប់។
-គោលដៅទី២-នៅចំណុចភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសី ខេត្ត
កំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យបាន១នាក់និងថ្នាំញៀន១កញ្ចប់។
-គោលដៅទី៣-នៅចំណុចមុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ
៣ ក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់ ថ្នាំ
ញៀន២កញ្ចប់និងរថយន្ត១គ្រឿង។
-គោលដៅទី៤-នៅចំណុចក្បែ៛ភ្លើងស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន៣កញ្ចប់និងរថយន្ត១គ្រឿង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់៖
១-ឈ្មោះ ម៉ុង បូរិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ស៊ឹម វិចិត្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ អ៊ុក ម៉ាលីបុត្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។
៤-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។
៥-ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
៦-ឈ្មោះ អៀង វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងដែលរឹបអូសបានមាន៖
១-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៥១.៥១ក្រាម។
២-កាំភ្លើងខ្លី២ដើម(ប្រភេទរូឡូនិង CZ75)។
៣-រថយន្ត២គ្រឿង(ម៉ាកLEXUSRX330 និង CAMRY)។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ដោយ ស សម