លោក Gerrard ចង់ឱ្យខ្សែការពារ Ashley Young បន្តស្នាក់នៅ Aston Villa

ចែករំលែក៖

លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Aston Villa បាននិយាយថា គាត់ចង់បានខ្សែការពារ Ashley Young បន្តស្នាក់នៅក្លិបបន្ទាប់ពីកិច្ចសន្យារបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះផុតកំណត់នៅចុងរដូវកាលនេះ។

ខ្សែការពារ Ashley Young បានចូលរួមជាមួយក្រុម Aston Villa ដោយមិនគិតតម្លៃផ្ទេរពីក្រុម Inter Milan កាលពីខែមិថុនា ឆ្នាំ២០២១ ដោយត្រលប់ទៅក្លិប Birmingham មួយទសវត្សរ៍បន្ទាប់ពីគាត់បានចាកចេញទៅក្រុមបិសាចក្រហម Manchester United ។លោក Gerrard បាន​និយាយ​ថា “ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់ Ashley Young ថា​ខ្ញុំ​ចង់​ឲ្យ​គាត់​នៅ​ក្បែរមានការពិភាក្សារួចហើយ។ គន្លឹះក្នុងការធ្វើបែបនេះគឺតែងតែជាកីឡាករ។ គាត់ត្រូវតែសប្បាយចិត្ត ចង់ស្នាក់នៅ ចរចា និងឲ្យមនុស្សរបស់គាត់ភ្ជាប់ទំនាក់ទំនងជាមួយក្លិប។ នៅមានរឿងជាច្រើនទៀតដែលត្រូវពិភាក្សា ហើយមិនមានការប្រញាប់ប្រញាល់នោះទេ ប៉ុន្តែខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់ថាយើងរីករាយជាមួយគាត់”។អតីតកីឡាករជម្រើសជាតិអង់គ្លេស Ashley Young បានបង្ហាញខ្លួន២៣ប្រកួតឱ្យក្រុម Aston Villa នៅរដូវកាលនេះ រួមទាំងការចាប់ផ្តើមចំនួន១១លើក។

បច្ចុប្បន្នក្រុម Aston Villa ឈរនៅលេខរៀងទី១៥ក្នុង Premier League មាន៣៧ពិន្ទុ ខណៈនៅសល់៦ប្រកួតទៀត។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវ Norwich City នៅថ្ងៃទី៣០ ខែមេសានេះវេលាម៉ោង៩យប់ ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print