លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Aston Villa បាននិយាយថា គាត់ចង់បានខ្សែការពារ Ashley Young បន្តស្នាក់នៅក្លិបបន្ទាប់ពីកិច្ចសន្យារបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះផុតកំណត់នៅចុងរដូវកាលនេះ។
ខ្សែការពារ Ashley Young បានចូលរួមជាមួយក្រុម Aston Villa ដោយមិនគិតតម្លៃផ្ទេរពីក្រុម Inter Milan កាលពីខែមិថុនា ឆ្នាំ២០២១ ដោយត្រលប់ទៅក្លិប Birmingham មួយទសវត្សរ៍បន្ទាប់ពីគាត់បានចាកចេញទៅក្រុមបិសាចក្រហម Manchester United ។លោក Gerrard បាននិយាយថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ដល់ Ashley Young ថាខ្ញុំចង់ឲ្យគាត់នៅក្បែរមានការពិភាក្សារួចហើយ។ គន្លឹះក្នុងការធ្វើបែបនេះគឺតែងតែជាកីឡាករ។ គាត់ត្រូវតែសប្បាយចិត្ត ចង់ស្នាក់នៅ ចរចា និងឲ្យមនុស្សរបស់គាត់ភ្ជាប់ទំនាក់ទំនងជាមួយក្លិប។ នៅមានរឿងជាច្រើនទៀតដែលត្រូវពិភាក្សា ហើយមិនមានការប្រញាប់ប្រញាល់នោះទេ ប៉ុន្តែខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់ថាយើងរីករាយជាមួយគាត់”។អតីតកីឡាករជម្រើសជាតិអង់គ្លេស Ashley Young បានបង្ហាញខ្លួន២៣ប្រកួតឱ្យក្រុម Aston Villa នៅរដូវកាលនេះ រួមទាំងការចាប់ផ្តើមចំនួន១១លើក។
បច្ចុប្បន្នក្រុម Aston Villa ឈរនៅលេខរៀងទី១៥ក្នុង Premier League មាន៣៧ពិន្ទុ ខណៈនៅសល់៦ប្រកួតទៀត។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវ Norwich City នៅថ្ងៃទី៣០ ខែមេសានេះវេលាម៉ោង៩យប់ ៕ (រូបភាព ៖ CNA)