សាលាខណ្ឌសែនសុខធ្វើពិធីកម្ទេចទូហ្គេមដែលបង្ក្រាបបាននាពេលកន្លងមកចំនួន២៥ទូ

ចែករំលែក៖

ភ្នំពេញ៖ រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះសាលាខណ្ឌសែនសុខ លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោកថេង សុថុល អភិរងខណ្ឌនិងមន្រ្តីក្រោមឪវ៉ាទបានធ្វើពិធីកទ្ទេចទូហ្គេមបាញ់ត្រីចំនួន២៥ទូ ដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាប និងចាប់យកនាពេលកន្លងមក នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។

លោក បឹុល កុសល បានថ្លែងថា ដើម្បីលុបបំបាត់ល្បែងស៊ីសង ក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីឲ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តន៍ឲ្យមានប្រសិទ្ធភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ឲ្យបានល្អផងដែរនោះ សាលាខណ្ឌសែនសុខបានវាយកម្ទេចទូហ្គេម ប្រភេទល្បែងស៊ីសងចំនួន២៥ ទូ ដែលម្ចាស់ទីតាំងបានលួចបើក ដោយគ្មានច្បាប់អនុញ្ញាតហើយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចុះទៅចាប់យកនាពេលកន្លងទៅ។

លោក បុឹល កុសល បានបន្តថា «ទូហេ្គមទាំង២៥ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌសែនសុខ ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ»។

បញ្ហាហេ្គមទាំងនេះ គឺជាប្រភេទល្បែងស៊ីសង ដែលធើ្វឲ្យពង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួន លះបង់ការសិក្សា ដោយពួកគេគេចទៅលេងហេ្គម ហើយបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល។

លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឲ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដអំពើដូចជា លួច ឆក់ ប្លន់ជាដើម៕

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ដរាបណាលោកមានវត្តមានជាអភិបាលខណ្ឌសែនសុខ លោកនិងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ៕

20160429200238 (1)

20160429200238 (2)

20160429200238 (3)

20160429200241

20160429200238

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print